郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនទាមទារឱ្យអង់គ្លេសស៊ើបអង្កេតឱ្យបានច្បាស់ចំពោះហេតុការណ៍ដែលមន្ត្រីតំបន់រដ្ឋបាលពិសេសហុងកុងរងការវាយប្រហារនៅអង់គ្លេសព្រមនិងខិតខំប្រឹងប្រែងតាមចាប់ខ្លួនជនបង្កឱ្យបានឆាប់

2019-11-16 15:08:38 cri

     ទាក់​ទិន​នឹង​ហេតុ​ការណ៍​ដែល​ប្រធាន​នាយកដ្ឋាន​យុត្តិធម៌​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​រង​ការ​វាយ​ប្រហារ​នៅ​ប្រទេស​អង់គ្លេស លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​នា​ថ្ងៃទី ១៥ ខែ​វិច្ឆិកា​ថា ប្រទេស​ចិន​សម្តែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​និង​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះហេតុការណ៍​នេះ ប្រទេស​ចិន​ទាម​ទារ​ឱ្យ​អង់គ្លេស​ស៊ើប​អង្កេតជា​បន្ទាន់​ ដើម្បី​រក​ការ​ពិត​ឱ្យ​​បាន​ច្បាស់ ​និង​ខិត​ខំ​ប្រឹង​ប្រែង​តាម​​ចាប់​ខ្លួន​ជន​បង្ក​ ដើម្បី​​ផ្តន្ទាទោស​តាម​ច្បាប់ ។

      ពេល​ឆ្លើយ​តប​នឹង​សំណួរ​ពាក់​ព័ន្ធ លោក Geng Shuang បាន​ថ្លែងថា ការ​ពិត​ជាក់​ស្តែង​បាន​បញ្ជាក់​ថា សកម្មជន​ប្រឆាំង​ប្រទេស​ចិន​និង​បង្ក​ភាព​ចលាចល​នៅ​ក្រុង​ហុង គឺ​ជា​ពួក​ឧទ្ទាមដ៏​ហិង្សា​សុទ្ធសាធ ​ទង្វើ​របស់​ជណ​ទាំង​នេះ​បាន​បំពាន​​ខ្សែបន្ទាត់​ក្រហម​ច្បាប់​និង​ខ្សែបន្ទាត់​ក្រហមសីលធម៌​យ៉ាង​ច្បាស់​ បើសិន​ជាបណ្តោយ​ឱ្យ​ក្រុម​ឧទ្ទាម​ទាំង​នេះ​ធ្វើ​តាម​តែ​ទំនើង​ចិត្ត នោះ​មិន​គ្រាន់​តែ​នឹង​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​​វិបុលភាព​និង​ស្ថិរភាព​របស់​ហុងកុង​ប៉ុណ្ណោះ​ទេ ថែម​ទៀត​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សហគមន៍​អន្តរជាតិ​ជា​មិន​ខាន​ ក្នុ​ងនោះ​ក៏បួក​​រួម​ទាំង​ប្រទេស​អង់គ្លេស​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស