郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំនៃប្រទេសBRICS បញ្ចេញសញ្ញាវិជ្ជមាន៤ធំៗតាមរយៈកិច្ចជំនួបនៅក្រុងប្រេស៊ីលីយ៉ាង

2019-11-16 15:07:32 cri

      ថ្ងៃទី ១៤ ខែ​វិច្ឆិកា កិច្ច​ជំនួប​លើក​ទី​១១ នៃ​អ្នក​ដឹក​នាំ​ប្រទេស​ BRICS បាន​ប្រារព្ធ​ធ្វើយ៉ាងជោគ​ជ័យ​នៅ​ក្រុង​ប្រេស៊ីលីយ៉ា រដ្ឋធានី​ប្រទេស​ប្រេស៊ីល ។ ទាក់​ទិន​នឹង​រឿង​នេះ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​នា​ថ្ងៃទី ១៥ ខែ​វិច្ឆិកា​ថា អ្នក​ដឹក​នាំ​នៃ​ប្រទេស​ទាំង​៥​បាន​ផ្លាស់​ប្តូរ​មតិយោបល់​​យ៉ាង​ស៊ី​ជម្រៅ​អំពី​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ BRICS និង​បញ្ហា​អន្តរជាតិ​សំខាន់ៗ​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ព្រម​ទាំង​បាន​ឈាន​ដល់​មតិ​ឯកភាព​រួម​យ៉ាង​ទូលំទូលាយ ក៏ដូច​ជា​ទទួល​បាន​សមិទ្ធផល​ជា​ផ្លែ​ផ្កាយ៉ាង​ច្រើន​ ។

      លោក Geng Shuang បាន​ថ្លែង​ទៀត​ថា ប្រទេសចិន​​សម្គាល់​ឃើញ​ថា​កិច្ច​ជំនួប​លើក​នេះ​បាន​ឈាន​ដល់​គោលដៅដូច​ការ​​គ្រោង​ទុក ហើយ​បាន​បញ្ចេញ​សញ្ញាវិជ្ជមាន​៤​ធំៗ​ពោល​គឺ​ទី​មួយ​ ​សញ្ញា​វិជ្ជមាន​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​ពហុភាគី​និយមឱ្យ​ទូលំទូលាយ​ ទីពីរសញ្ញា​វិជ្ជមាន​ស្តីពី​ការ​ប្រឆាំង​ការ​គាំរពារ​និយម  ទីបី ​សញ្ញា​វិជ្ជមាន​ស្តីពី​ការ​​ប្រឆាំងនឹង​ការ​​ជ្រៀត​ជ្រែង​​ពី​ខាង​ក្រៅ ទីបួន​សញ្ញា​វិជ្ជមាន​ស្តីពី​ការ​​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ប្រកប​ដោយ​សាមគ្គីភាពរបស់​ប្រទេស​ BRICS ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស