郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជករសិង្ហបុរីទទួលបានការបញ្ជាទិញច្រើនជាងឆ្នាំមុន ក្នុងអំឡុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២

2019-11-16 15:09:31 cri

      ថ្ងៃទី ១៥ ខែវិច្ឆិកា សមាគម​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​សិង្ហបុរី​បាន​ចេញ​សេចក្តី​ប្រកាស​ថា ក្នុង​អំឡុង​ពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ពីរ ពាណិជ្ជករ​សិង្ហបុរី​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កាយ៉ាង​ច្រើន​ ពោល​គឺ​ទំហំទឹក​ប្រាក់​ដែល​បាន​​ចុះ​កិច្ច​សន្យា​មាន​ចំនួន​លើស​ពី​១​ពាន់​៣ រយលាន​យាន់​ប្រាក់​ចិន កើនជាង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ប្រមាណ​៧រយ​៨០​លាន​យាន់​ប្រាក់​ចិន ។

      លោក Zhang Songsheng ប្រធាន​សមាគម​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​សិង្ហបុរី​បាន​ថ្លែង​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​មិន​គ្រាន់​តែ​ជា​វេទិកា​ប្រកប​ដោយ​ភាព​បើក​ទូលាយ​សម្រាប់​​សហគ្រាស​សិង្ហបុរី​បង្ហាញ​ពីផលិតផល​ប្រកប​ដោយ​គុណភាព​និង​សេវាកម្ម​ដ៏​ជំនាញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​បាន​ផ្តល់នូវ​​កាលានុវត្តភាព​សំខាន់ដល់​សហគ្រាស​សិង្ហបុរី​ដែល​មាន​បំណងចូល​​ទីផ្សារ​ចិន​និង​ស្វែង​រក​កិច្ច​សហប្រតិបតិ្តការ​យ៉ាង​ទូលំទូលាយ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទៀត​ផង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស