ថ្ងៃទី ២០ ខែមករា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសន្និសីទសារព័ត៌មានស្តីពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនិងការផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទបានក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍ ។
រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មានឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង ក្រៅពីនេះបានបង្កើតឆាកសម្តែងបន្ទាប់បន្សំនៅក្រុង Zhengzhou ខេត្តHenan និងឆាកសម្តែងបន្ទាប់បន្សំនៅមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវទៀតផង ។ បច្ចុប្បន្ននេះ សាលសម្តែងទាំងអស់សុទ្ធតែគ្របដណ្តប់ប្រព័ន្ធ5G នឹងផ្សាយផ្ទាល់តាមបច្ចេកវិទ្យា VR ជាលើកដំបូងនូវរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈAPP របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។
ក្រៅពីនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផលិតកម្មវិធីទូរទស្សន៍រូបភាពភ្លឺច្បាស់ទម្រង់8Kនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ ព្រមនិងផលិតជាលើកដំបូងនូវភាពយន្តផ្សាយផ្ទាល់រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ ។ ប្រព័ន្ធសារព័ត៌មានជាង៥០០នៃប្រទេសនិងតំបន់ជាង១៧០ រោងភាពយន្តនៃប្រទេសនិងតំបន់ជាង២០ ដូចជាប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ ឡាវ អាមេរិក ជប៉ុននិងរុស្ស៊ីជាដើមនឹងផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរឬចាក់បញ្ចាំងភាពយន្តផ្សាយផ្ទាល់រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ៕