王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2020-01-25 16:27:27 cri

--រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ដែលពោរពេញទៅដោយក្តីស្រឡាញ់បានបង្ហាញឱ្យឃើញនូវស្មារតីស្វាហាប់ក្នុងយុគសម័យថ្មី ។ 

--លោក Sun Chunlan សមាជិក​ការិយាល័យ​នយោបាយ​​មជ្ឈិមបក្សកម្មុយនិស្ត​ចិននិង​ជា​ឧបនាយករដ្ឋមន្ត្រី​​ចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​ស្តីពីយន្តការការងាររួមសហការគ្នាបង្ការនិងគ្រប់គ្រងសភាព​ជំងឺរលាកសួតថ្មីដែលបង្កឡើង​ដោយ​វីរុសកូរ៉ូណាថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិង​គូសបញ្ជាក់ពីការអនុវត្តទំនួលខុសត្រូវយ៉ាងប្រាកដប្រជា​និងចាត់វិធានការ​បង្ការនិងគ្រប់គ្រងយ៉ាងតឹងរ៉ឺង ដើម្បីយ​កជម្នះលើសង្គ្រាមបង្ការនិងគ្រប់គ្រងសភាព​ជំងឺឆ្លងយ៉ាងមុតមាំ ។ 

--ក្រសួង​ទូរគមនាគមន៍និង​ដឹកជញ្ជូនចិន៖ ​រថយន្ត ដែលដឹកជញ្ជូន​ជាបន្ទាន់នូវសម្ភារៈនិងបុគ្គលិក​ពាក់ពន្ធ័នឹងការបង្ការនិងគ្រប់គ្រងសភាព​ជំងឺរលាកសួតថ្មីអាចឆ្លងកាត់ដោយឥតគិតថ្លៃនិងជាអាទិភាព ។ 

--ប្រជាជន​ចិន​ខិតខំប្រឹងប្រែងរួម ដើម្បីទប់ទល់នឹងជំងឺរលាកសួតថ្មី ។ 

--ក្រុងតូក្យូនៃប្រទេសជប៉ុនរៀបចំពិធីអុចចង្កៀងដើម្បីរំលឹកការរាប់ថយក្រោយកន្លះឆ្នាំសម្រាប់ការប្រកួតកីឡាអូឡាំពិក ។

អ្នកបកប្រែ:王幸
ប្លុកពិសេស