王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​អ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើគោលដៅយោធារបស់​អង្គការ Hamas ជាច្រើន នៅតំបន់​ Gaza ​

2020-01-26 15:40:45 cri

      យប់ជ្រៅថ្ងៃទី ២៥ ខែ មករា កងកម្លាំងការពារជាតិរបស់​ប្រទេស​អ៊ីស្រាអែលបាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍ថា នៅ​យប់ថ្ងៃដដែលនោះ កងកម្លាំង​អ៊ីស្រាអែលបានចាត់​បញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកទៅលើគោលដៅយោធារបស់​អង្គការ Hamasជាច្រើន ដែល​ស្ថិតនៅភាគខាងត្បូង​តំបន់​ Gaza ។ 

      សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅ​ថ្ងៃដដែល​នោះ ​បាឡុងដែលមានផ្ទុះគ្រឿងបំផ្ទុះបាន​ហោះហើរពីតំបន់​ Gaza ចូលក្នុង​ដែន​អ៊ីស្រាអែល ។ ​ជាការឆ្លើយតប យន្តហោះ​ចម្បាំងនៃកងកម្លាំង​អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើគោលដៅយោធា របស់​អង្គការ Hamasជាច្រើន​ ដែល​ស្ថិតនៅភាគខាងត្បូង​តំបន់​ Gaza ក្នុងនោះ រួមមានទាំ​ងមូលដ្ឋានផលិតអាវុធមួយ​និងបន្ទាយយោធាមួយផង ។ 

       ដំណឹង​ដែល​មកពី​ភាគីប៉ាឡេស្ទីនបាន​ឱ្យដឹង​ថា ការទម្លាក់គ្រាប់បែករបស់កងកម្លាំង​អ៊ីស្រាអែល​លើក​នេះមិនបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត​និង​រងរបួសនោះទេ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស