លោក LuoJie តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាប្រធានមន្ទីរពេទ្យថៃហឺនៅក្រុងសឺយេនខេត្តហូប៉ីប្រទេសចិនបានថ្លែងនៅក្រុងប៉េកាំងពេលថ្មីៗនេះថា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ បុគ្គលិកពេទ្យជាច្រើននៅប្រទេសចិនបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តដើម្បីការពារអាយុជីវិតរបស់មនុស្សគ្រប់រូប បានសង្គ្រោះនិងព្យាបាលដោយជោគជ័យនូវអ្នកឆ្លងជំងឺកូវីដ១៩ដែលជាមនុស្សចាស់ជរាមានវ័យលើសពី៨០ឆ្នាំចំនួនជាង៣៦០០នាក់ ក្នុងនោះមនុស្សចាស់ជរាដែលមានវ័យលើសពី១០០ឆ្នាំមាន៧នាក់។
លោក LuoJie បានថ្លែងថា ប្រជាជនខេត្តហូប៉ីចំនួន៦ពាន់១រយម៉ឺននាក់មិនអាចបំភ្លេចបាននូវម៉ាស់ម៉ាកនិងសម្លៀកបំពាក់ការពារនីមួយៗដែលផ្ញើមកពីគ្រប់ទីកន្លែងលើពិភពលោកក្នុងគ្រាដ៏លំបាករបស់ខ្លួននោះទេ ព្រមនិងបន្លៃផ្លៃឈើដែលបានដឹកជញ្ជូនមកពីគ្រប់ទីកន្លែងក្នុងប្រទេសក្នុងអំឡុងពេលបិទទីក្រុង។ លោក LuoJie បានអញ្ជើញជាពិសេសចំពោះអ្នកដែលធ្លាប់ផ្តល់ជំនួយ ផ្តល់ការគាំទ្រនិងការយកចិត្តទុកដាក់ចំពោះខេត្តហូប៉ីមក ទស្សនាខេត្តហូប៉ីដែលកំពុងស្តារភាពរស់រវើកនិងសោភ័ណភាពឡើងវីញ៕