--លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃប្រតិភូតំណាងប្រជាជនខេត្ត ហ៊ូប៉ី ។
--លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា ចិននិងអាមេរិកសុទ្ធតែមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ដូច្នេះត្រូវដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងអាកប្បកិរិយាទទួលខុសត្រូវចំពោះមនុស្សជាតិ ។
-- លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា ការគាំពារសន្តិសុខជាតិគឺជាសិទ្ធិអំណាចនិងតួនាទីរបស់មជ្ឈិមចិន ។
--លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា ការចោទថា ប្រទេសចិនបានឆ្លៀតយកឱកាសរីករាលដាលនៃជំងឺ Covid-19 ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺគ្មានភស្តុតាងទាំងស្រុង ។
--លោកស្រី Margaret Chan Fung Fu-chun សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាអតីតអគ្គនាយកនៃអង្គការសុខភាពពិភពលោកថ្លែងថា ការយកជ័យជម្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយមធ្យោបាយបច្ចេកវិទ្យាគឺត្រូវការពេលវេលាថែមទៀត ៕