នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៤ ខែឧសភា កិច្ចប្រជុំពេញអង្គលើកទី ២ នៃកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតប្រឹក្សានយោបាយទូទាំងប្រទេសចិននិតីកាលទី ១៣ បានបើកធ្វើនៅវិមានសភាប្រជាជនចិន ។ លោកស្រី Margaret Chan Fung Fu-chun សមាជិកប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាអតីតអគ្គនាយកអង្គការសុខភាពពិភពលោកបានលើកមតិយោបល់អំពីការរួមសហការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងក្របខ័ណ្ឌទូទាំងពិភពលោកនិងការយល់ឃើញអំពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
លោកស្រី Margaret Chan Fung Fu-chun បានថ្លែងថា វីរុសCOVID-19លើកនេះជាវីរុសឆ្លងសាហាវបំផុត ។ វីរុសCOVID-19មានលក្ខណៈចម្លងខ្លាំងជាងជំងឺគ្រុនផ្តាសាយឆ្លង ដែលងាយចម្លងគ្នាទៅមកក្នុងករណីដែលមានមនុស្សជុំគ្នាច្រើន រីឯអត្រាស្លាប់គឺខ្ពស់ជាងជំងឺគ្រុនផ្តាសាយH1N1 ១០ ដង ។ វីរុសនេះអាចសម្ងំលាក់ខ្លួនក្នុងរាងកាយមនុស្សរយៈពេលយូរ ព្រមនិងការចម្លងទៅមនុស្សហើយគ្មានរោគសញ្ញា ហេតុនេះហើយវិធានការបង្ការនិងគ្រប់គ្រងធម្មតាពិបាកទទួលបានប្រសិទ្ធភាព ។ បច្ចុប្បន្ន មនុស្សយើងមិនទាន់បានស្គាល់ច្បាស់ពីវីរុសCOVID-19ទេ ការសិក្សាស្រាវជ្រាវនិងផលិតថ្នាំព្យាបាលនិងវ៉ាក់សាំងកំពុងបន្តអនុវត្ត ការប្រើមធ្យោបាយបច្ចេកវិទ្យាយកជ័យជម្នះលើជំងឺឆ្លងត្រូវការពេលវេលាទៀត ហេតុនេះទង្វើណាដែលមានការធ្វេសប្រហែស ឬបន្ធូរដៃក្នុងការទប់ទល់ជំងឺឆ្លង គឺសុទ្ធតែអាចក្លាយជាផលវិបាកជាលក្ខណៈគ្រោះមហន្តរាយដែលពិបាកដោះស្រាយ ៕