នៅវេលាម៉ោង ១២ និង ៤១ នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យ នូវយានរុករកភពព្រះអង្គារឈ្មោះ “Tianwen-1” តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-5 Y4 នៅទីលានបង្ហោះយានអវកាស Wenchang ដែលស្ថិតនៅឆ្នេរសមុទ្រភាគឦសាននៃកោះហៃណាន ប្រទេសចិន។ បន្ទាប់ពីបានហោះហើររយៈពេល 2167 វិនាទី រ៉ុក្កែតបានបញ្ជូនយានរុករកចូលក្នុងគន្លងតារាវិថីតាមការកំណត់ នេះជាសញ្ញាបញ្ជាក់ថា ដំណើរឈានទៅភពព្រះអង្គារនៃប្រទេសចិនបានចាប់ផ្តើមជាផ្លូវការ ពោលគឺប្រទេសចិនបានបោះជំហានទីមួយក្នុងការស្វែងយល់ពីភពផ្កាយ។
យានរុករក “Tianwen-1” ចិននេះត្រូវហោះហើរប្រហែល ៧ ខែ ទើបទៅដល់គន្លងក្បែរភពព្រះអង្គារ ដល់ពេលនោះនឹងចុះចត ស្ទង់ពិនិត្យលើផ្ទៃដីភពអង្គការ ដើម្បីចាប់ផ្តើមភារកិច្ចរុករកនិងស្វែងយល់បែបពហុបច្ចេកវិទ្យាលើភពព្រះអង្គារ។
សូមបញ្ជាក់ថា ភារកិច្ចរុករកភពព្រះអង្គាររបស់ចិនជាវេទិកាសិក្សាស្រាវជ្រាវបែបបើកទូលាយ ចិនបានរួមសហប្រតិបត្តិការជាមួយអង្គការនិងប្រទេសជាច្រើនដូចជាមន្ទីរអវកាសអឺរ៉ុប ប្រទេសបារាំង អូទ្រីស អាហ្សង់ទីនជាដើម។
តាមក្រឹត្យក្រមធម្មជាតិនៃតារាសាស្ត្រ ឱកាសល្អសម្រាប់បាញ់បង្ហោះយានរុករកភពព្រះអង្គារគឺរាល់ ២៦ ខែម្តង៕