鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសជាច្រើនរំពឹងថាទំនាក់ទំនងរវាងអាមេរិកនិងចិនអាចត្រឡប់ទៅរកទិសដៅអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរឹងមាំឡើងវិញ

2020-08-12 15:22:44

បញ្ញវន្ត​​ អ្នកជំនាញ​ ​និង​មន្ត្រី​របស់​ប្រទេស​ជាច្រើន​បាន​​ថ្លែង​ថា  ​​ក្នុង​នាម​ជា​អង្គភាព​​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​​លើ​ពិភពលោក​  ​ការអភិវឌ្ឍ​​ទំនាក់​ទំនង​អាមេរិក​-​ចិន​ប្រកប​ដោយ​ស្ថិរភាព​និង​រឹងមាំ​ ​ជា​ការរំពឹងទុក​ទូទៅ​នៃ​សហគមន៍​អន្តរជាតិ​។ ​ការដែល​អាមេរិក​បង្កើត​សង្គ្រាម​ត្រជាក់​ថ្មី​គឺ​​ផ្ទុយ​នឹង​ចរន្ត​ឈានទៅមុខ​នៃ​ការអភិវឌ្ឍ​របស់​ពិភពលោក​។

លោកអគ្គលេខាធិការ​​សភា​ពាណិជ្ជកម្ម​អេហ្ស៊ីប-ចិន​បាន​ថ្លែង​ថា  ​​​ទស្សនៈ​សង្គ្រាម​ត្រជាក់​របស់​សហរដ្ឋ​អាមេរិក​បាន​នាំមក​ឥទ្ធិពល​អវិជ្ជមាន​ដល់​ពិភពលោក ​ដែល​នឹង​បំផ្លាញ​ដល់​ពាណិជ្ជកម្ម​សកលលោក​។ ​​ប្រទេស​ធំ​ត្រូវ​មាន​ទំនួលខុសត្រូវ​ធំ​​និង​បំពេញ​កាតព្វកិច្ច​​ធំ​ ​ជា​ច្បាស់ណាស់​​ក្នុង​វិស័យ​នេះ​អាមេរិក​​ធ្វើ​មិន​បាន​​ល្អ​ទេ។​

លោក Vivian Balakrishnan ​​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី​បាន​ថ្លែង​ថា   ​គ្រប់ប្រទេស​នៅ​អាស៊ី​សុទ្ធតែ​សង្ឃឹម​ថា ​អាមេរិក​និង​ចិន​អាច​ដោះស្រាយ​​ការខ្វែង​គំនិត​​ខាង​យុទ្ធសាស្ត្រ​​ ​សហការគ្នា​ដើម្បី​​ឆ្លើយតប​នឹង​បញ្ហា​រួម​ដែល​បណ្តា​ប្រទេស​បាន​និង​កំពុង​ប្រឈម​មុខ៕​​

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស