徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រគល់មេដាយរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក

2020-10-22 14:45:50 cri

    

ប្រទេសចិនប្រគល់មេដាយរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក_fororder_4907472

    ឆ្នាំនេះ​ជា​ខួប ៧០ ឆ្នាំ​នៃការដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន​ចេញទៅ​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក មជ្ឈិមបក្ស​កុម្មុយនិស្តចិន ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និង​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ប្រគល់​មេដាយរំលឹក​ខួប ៧០ ឆ្នាំ​នៃការដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន​ចេញទៅ​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈញលានពាន​របស់​អាមេរិក​ជូន​ទាហាន​ជើងចាស់​និង​សមមិត្ត​ជើងចាស់​ដែល​នៅរស់រាន​មានជីវិត​ហើយធ្លាប់ចូលរួម​យុទ្ធនាការ​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក ។

    មេដាយនេះ​មានន័យថា​សង្គ្រាម​ជួយកូរ៉េ​ខាងជើង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក​ជា​សង្គ្រាមយុត្តិធម៌​ដែល​ការពារ​សន្តិភាព​និង​ប្រឆាំង​ការឈ្លានពាន ដែលបានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​និង​ជំនឿចិត្ត​យ៉ាងមុតមាំ​របស់​ប្រទេសចិន​ដែលមិនខ្លាច​មហាអំណាច គាំពារ​សន្តិភាព​ពិភពលោក​និងកសាង​សហគមន៍​រួមវាសនា​មនុស្សជាតិ ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស