姚詩婭
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចរចាស្តីពីទំនាក់ទំនងនាពេលអនាគតរវាងប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបត្រូវបានពន្យារពេលម្តងទៀត

2020-10-27 17:58:03 cri

    តាមរបាយការណ៍របស់ក្រុមហ៊ុនវិទ្យុ BBCរបស់អងគ្លេស់កាលពីថ្ងៃទី ២៥ ខែតុលាបានឲ្យដឹងថា បន្ទាប់ពីការរៀបចំការចរចាស្តីពីទំនាក់ទំនងនាពេលអនាគតរវាងប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបឡើងវិញ ការចរចាដំណាក់កាលទីមួយដែលដើមឡើយកំណត់ថានឹងបញ្ចប់នៅថ្ងៃទី២៥ ខែតុលានេះត្រូវបានពន្យារពេល។

    តាមដំណឹងបានឲ្យដឹងថា ការចរចាដែលដើមឡើយកំណត់ថានឹងបញ្ចប់នៅថ្ងៃទី ២៥ ខែតុលានោះត្រូវបានពន្យារទៅធ្វើនៅថ្ងៃទី ២៨ ខែតុលាខាងមុខនេះវិញ។  ហើយចាប់ពីថ្ងៃទី ២៩ ខែតុលាទៅនឹងធ្វើនៅក្រុងព្រុចសែលវិញ។  លោក Brandon Lewis រដ្ឋមន្ត្រីកិច្ចការអៀរឡង់ខាងជើងនៃប្រទេសអង្គគ្លេស់មានប្រសាសន៍ថា ការពន្យារពេលចរចាគឺជា“សញ្ញាដ៏វិជ្ជមានមួយ”ដែលបង្ហាញថាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបអាចឈានដល់ការឯកភាពគ្នា៕

អ្នកបកប្រែ:姚詩婭
ប្លុកពិសេស