翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំតាមវីដេអូខុនហ្វឺរិននៃវេទិកាសភាប្រទេសBRICSលើកទី៦ និងថ្លែងសុន្ទរកថា

2020-10-28 16:22:59 cri

      កាលពីថ្ងៃទី ២៧ ខែតុលា នៅវិមានសភា​ប្រជាជននៅ​​ក្រុង​ប៉េកាំង​ លោក​Li Zhanshu ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​វីដេអូ​ខុនហ្វឺរិន​នៃ​វេទិកា​សភា​ប្រទេស​BRICS​លើក​ទី៦ និង​ថ្លែងសុន្ទរកថា ។

      ថ្លែងក្នុង​កិច្ចប្រជុំ​ លោក​Li Zhanshuបាន​លើក​ឡើង​ថា ពីខែមករា​ដល់​ខែកញ្ញា ​ឆ្នាំ ២០២០ ​​ផលិតផលក្នុង​ស្រុក​សរុប​នៃប្រទេសចិនបាន​កើន​ឡើង​ ០,៧%  ដែល​បាន​ធ្វើ​ឱ្យ​ប្រទេសចិន​ក្លាយទៅជាអង្គភាព​សេដ្ឋកិច្ច​សំខាន់​ទី​មួយ​ដែល​មាន​កំណើន​វិជ្ជមាន​គិត​តាំងពី​ការ​ផ្ទុះ​រីករាលដាល​​ជំងឺ​កូវីដ ១៩ ​​មក​ ដែល​បាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​និងជំនឿ​​ចិត្ត​ក្នុង​​ការស្តារ​សេដ្ឋកិច្ច​ពិភពលោក​​ឡើង​វិញ​ ។

      លោក​​Li Zhanshuបាន​លើក​ឡើង​នូវ​សំណើ​បួនចំណុច​ស្តីពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​BRICS​ ពោលគឺ៖

​      ទី ១ ពង្រឹងនិង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​សាធារណៈ ដើម្បី​ជួយ​បង្កើន​ការ​បង្ការ​និង​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ដោយ​តាម​ផ្លូវច្បាប់​ ។

     ទី ២ ប្រកាន់ខ្ជាប់​ការ​បើក​ទូលាយ​និង​ការ​អភិវឌ្ឍ​ដោយ​នវានុវត្តន៍​ ដើម្បី​ផ្តល់ការ​ទ្រទ្រង់​ផ្នែក​​ផ្លូវច្បាប់​​ដល់​ការស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ ។

     ទី ៣ គាំពារ​យ៉ាង​មុតមាំ​នូវអានុភាព​នៃ​ច្បាប់​អន្តរជាតិ​ ដើម្បី​ជំរុញ​ការ​កសាង​សណ្តាប់​ធ្នាប់​អន្តរជាតិ​​ឱ្យ​កាន់តែ​មានភាពយុត្តិធម៌និង​សមហេតុផល​ ។ 

      ទី ៤ ធ្វើ​ឱ្យ​ស៊ី​ជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្រោម​យន្តការ​ប្រទេសBRICS។ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស