馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេស​ចិនដាស់តឿនអ្នកនយោបាយអាមេរិកកុំចាត់ទុកភាព​មិនសម​ហេតុ​ផល​ជាសច្ចធម៌ ​កុំយកពាក្យកុហកធ្វើជាអាវុធ

2020-10-28 16:02:59 cri

 

កាលពីថ្ងៃទី​២៧ខែ​តុលា ​លោកWangWenbinអ្នក​នាំពាក្យនៃ​ក្រសួងការបរទេស​ចិនបាន​ថ្លែងនៅ​ក្រុង​ប៉េកាំងថា​​ ប្រទេស​ចិន​សូមដាស់តឿនអ្នកនយោបាយអាមេរិកដូចជា​​តំណា​ងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅ​អង្គការសហប្រជាជាតិជា​ដើមត្រូវស្វែងយល់ពីក្របខណ្ឌ​ទឹកដីរបស់​សហរដ្ឋអាមេរិកនិងតួនាទីរបស់ខ្លួនឯងន៉ជាមុនសិន ហើយ​​កុំចាត់ទុកភាពមិនសមហេតុផល​ជា​សច្ចធម៌ ​កុំយកពាក្យកុហកធ្វើជាអាវុធ ​ដោយសារធ្វើបែបនេះមិនអាចដោះស្រាយបញ្ហា​ប្រឈមរបស់អាមេរិកនោះទេហើយក៏មិនអាចធ្វើឱ្យអាមេរិកខ្លាំក្លាដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា​​ ​លោក  Kraftតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅ​អង្គការសហប្រជាជាតិបានបង្ហោះសារនាពេលកន្លងទៅនេះដោយធ្វើការវាយប្រហារចំពោះកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ចិន​និង​អង្គការសហប្រជាជាតិ។ទាក់ទិននឹងរឿងនេះ លោកWangWenbin​បានឆ្លើយតបក្នុងសន្និសីទកាសែតជាប្រចាំថា ​ប្រទេសចិន​ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ​ប្រទេស​ធំទី២ខាង​ចេញថវិកាសមាជិកភាព​របស់​​​អង្គការសហប្រជាជាតិ ​និង​សមាជិកដែលមានរួមចំណែកក្នុងការរក្សាសន្តិភាព ​ បានគាំពារពហុភាគីនិយមយ៉ាងមុតមាំនិង​គំាំទ្រការងាររបស់​អង្គការសហប្រជាជាតិ ​គាំពារកម្មវត្ថុនិងគោលការណ៍នៃ​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិជាប់រហូតមក។

អ្នកបកប្រែ:馬小青
ប្លុកពិសេស