ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៣ (2016-2019) កន្លងទៅនេះ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានដឹកនាំប្រទេសទាំងមូលឱ្យអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីស្តីពី “ច្នៃប្រឌិតថ្មី សម្របសម្រួល បៃតង បើកទូលាយ ចែករំលែកគ្នា” បានជំរុញឱ្យសេដ្ឋកិច្ចសង្គមចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៖
1. ឆ្នាំ2019 ប្រាក់ចំណូលដែលអាចប្រើបានក្នុងមនុស្សម្នាក់ៗនៅប្រទេសចិនគឺ 30733 យាន់ប្រាក់ចិន បានកើនឡើង 39.9% បើធៀបនឹងឆ្នាំ2015។ ពលរដ្ឋចំនួន 140 លានគ្រួសារមានចំណូលប្រចាំឆ្នាំក្នុងចន្លោះ 10 ម៉ឺនយាន់-50 ម៉ឺនយាន់
2. ប្រាំឆ្នាំកន្លងទៅនេះ ទីក្រុង-ជនបទរបស់ចិនបានផ្តល់ឱកាសការងារថ្មីដល់ប្រជាជនចំនួនជាង 6000 ម៉ឺននាក់។ ពីចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំ2020 ប្រជាជនចិនចំនួន 898 ម៉ឺននាក់ទៀតមានការងារធ្វើ។
3. ពីឆ្នាំ2016ដល់ឆ្នាំ2019 អ្នករស់នៅជនបទជាង 5000 ម៉ឺននាក់បានចេញផុតពីភាពក្រីក្រ ។ ចំណូលសុទ្ធនៃគ្រួសារក្រីក្រដែលបានចុះឈ្មោះស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយភាពក្រីក្រ បានកើនពី 3416 យាន់ប្រាក់ចិនCNYនៅឆ្នាំ2015 ឡើងដល់ 9808 យាន់ប្រាក់ចិនCNY នៅឆ្នាំ2019។
4. គិតត្រឹមចុងខែកញ្ញាឆ្នាំ2020 ប្រជាជនចិនចំនួន 1325 លាននាក់ទទួលបានកាតរបបសន្តិសុខសង្គម បានគ្របដណ្តប់លើប្រជាជនចំនួន 94.6%
5. ក្នុងតារាងសន្ទស្សន៍ច្នៃប្រឌិតថ្មីលើសកលលោកឆ្នាំ2020 ប្រទេសចិនស្ថិតនៅលំដាប់ទី 14។ កាលពីឆ្នាំ2015 ចិនស្ថិតនៅលំដាប់ទី 29 ដល់ឆ្នាំ2020 ចិនបានឡើងដល់លំដាប់ទី 14។
6. ប្រវែងសរុបនៃផ្លូវដែកចិនមានដល់ទៅ 14.6 ម៉ឺនគីឡូម៉ែត្រ ខណៈផ្លូវថ្នល់បានកើនដល់ 510 ម៉ឺនគីឡូម៉ែត្រ ដែលស្ថិតនៅលំដាប់ទីមួយលើពិភពលោក។
7. ពីខែមករា ដល់ខែកញ្ញា ឆ្នាំ2020 ចំនួនថ្ងៃដែលមានគុណភាពខ្យល់អាកាសល្អក្នុងទីក្រុងមានដល់ទៅ 87.2%
8. ឆ្នាំ2019 អត្រាពលរដ្ឋទទួលបានសេវាអប់រំជាភារកិច្ចរយៈពេល ៩ ឆ្នាំនៅប្រទេសចិនគឺត្រូវជា 94.8% ចិនបានទម្លាក់ថវិកាជាង 5 ទ្រីលានយាន់ប្រាក់ចិនក្នុងវិស័យអប់រំទូទាំងប្រទេស។
9. អត្រានគរូបនីយកម្មត្រូវជា 44.38%
10. ៦ឆ្នាំជាប់ៗគ្នាមកនេះ ចិនបានផលិតស្បៀងបានជាង 650 លានតោនក្នុងមួយឆ្នាំ។នៅឆ្នាំ2019 ប្រជាជនចិនម្នាក់ៗទទួលបានស្បៀងជាង 470 គីឡូក្រាម ខ្ពស់ជាងកម្រិតមធ្យមនៃពិភពលោក៕