李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ឥណ្ឌា​និង​សហរដ្ឋអាមេរិកចុះ​ហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ថែមមួយ​កម្រិត​ទៀត​

2020-10-28 15:55:20 cri

ប្រទេស​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​កិច្ច​សន្ទនា​២+២ដែល​មាន​ការ​ចូល​រួម​ពីរដ្ឋមន្រ្តីក្រសួង​​ការបរទេស​និង​រដ្ឋមន្រ្តី​ក្រសួង​ការពាជាតិនៃ​ប្រទេស​ទាំង​ពីរ​នៅក្រុង ​New Delhi​ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៧​ខែ​តុលា​  ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ”​កិច្ចព្រម​ព្រៀង​ស្តីពីការ​ផ្លាស់ប្តូរនិង​កិច្ច​សហប្រតិបត្តិការ​មូល​ដ្ឋាន​​”ដែលចែក​រំលែគ្នា​នូវ​ការ​ស៊ើបការណ៍អំពីភូមិសាស្រ្ត​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការផ្នែក​យោធា​ថែមមួយ​កម្រិត​ទៀត​។

ប្រព័ន្ធ​សារព័ត៌ឥណ្ឌាមាន​បាន​យល់​ឃើញ​ថា​ ការ​ចុះ​ហត្ថលេខាលើ​”កិច្ចព្រម​ព្រៀង​ស្តីពីការ​ផ្លាស់ប្តូរនិង​កិច្ច​សហប្រតិបត្តិការ​មូល​ដ្ឋាន” មាន​ន័យ​ថា​ថ្ងៃ​ក្រោយប្រទេស​ឥណ្ឌានិង​សហរដ្ឋអាមេរិក​នឹង​ចែក​រំលែកគ្នា​​នូវ​ការ​ស៊ើប​ការ​ណ៍​និង​ព័ត៌មាន​រសើប​និង​សំខាន់នានា​ ហើយ​ឥណ្ឌាក៏​អាច​ទិញ​​អាវុធ​ជឿនលឿន​បំផុត​ពី​សហរដ្ឋអាមេរិកផងដែរ​​​ ឧទ្ទាហរណ៍​ដូចជា យន្តហោះប្រដាប់​អាវុធ​គ្មាន​មនុស្សបើក​ជាដើម​។

កិច្ច​សន្ទនា​២+២​លើក​នេះ​គឺ​ជា​កិច្ច​សន្ទនា​លើក​ទី​៣​រវាង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ កាលពី​មុន​ ប្រទេស​ទាំងពីរ​បាន​ធ្វើ​កិច្ចសន្ទនា​​២+២ពីរ​លើក​ដោយ​ឡែក​ពីគ្នា​នៅ​ក្រុង​ ​New Delhi​ នៅ​ឆ្នាំ​២០១៨​និង​នៅ​ក្រុង​វ៉ាស៊ីន​តោននៅ​ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​បង្កើន​កិច្ចសហប្រតិបត្តិការ​កិច្ចការពារជាតិ​និង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូយុទ្ធសាស្រ្ត​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស