ថ្ងៃទី១១ខែមករា លោកស៊ីជីនភីងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ថា ត្រូវក្តាប់ឱ្យបានត្រឹមត្រូវនូវដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈ
អភិវឌ្ឍន៍ថ្មី ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤ ដើម្បីធានាឱ្យបានជាក់លាក់នូវកិច្ចកសាងប្រទេសសង្គមនិយមទំនើបមានការចាប់ផ្តើមដ៏ល្អ។
នាថ្ងៃដដែល សិក្ខាសាលាស្តីពីប្រធានបទពិសេសដែលមានការចូលរួមពិមន្រ្តីសំខាន់ៗថ្នាក់ខេត្តនិងក្រសួងបានរៀបចំពិធីបើកវគ្គសិក្សានៅសាលាបក្សរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្រោមអធិបតីភាពរបស់លោកស៊ីជីនភីង។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ដែលបើកធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបានលើកឡើងថា ក្រោយពីកសាងរួចរាល់នូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំទី១ ប្រទេសចិននឹងចាប់ផ្តើមដំណើរតស៊ូថ្មីនៃកិច្ចកសាងប្រទេស សង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងឈានទៅរកការសម្រេចគោលដៅតស៊ូ ១០០ឆ្នាំទី២។ លោកស៊ីជីនភីងបានលើកឡើងថា នេះជាសញ្ញាកត់សម្គាល់ថា ប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ដំណាក់កាលអភិវឌ្ឍន៍ថ្មីជាដំណាក់កាលថ្មីដែលមានលក្ខណៈលោតផ្លោះជាប្រវត្តិសាស្រ្តដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនដើរឆ្លងកាត់ពីការក្រោកឈរឡើង ដល់ការមានជីវភាពសម្បូរសប្បាយ រហូតដល់ក្លាយជាប្រទេសខ្លាំងក្លា រយៈពេល៣០ឆ្នាំខាងមុខគឺជាដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ការសម្រេចឱ្យបាននូវទស្សនាទានដ៏មហិមាមួយនេះ។ បក្សទាំងមូលត្រូវបន្តរក្សាឥរិយាបថរាបសា និងមធ្យ័ត ខិតខំតស៊ូយ៉ាងលំបាកលំបិន ដើម្បីសម្រេចគោលដៅដែលបានកំណត់ទុក៕