孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍៖ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥

2021-01-22 20:54:19

កម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍៖ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥_fororder_141792320_1835189466635892_8831381130370999078_o

​ ​ ​ភ្នំពេញ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធីសម្ពោធបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពចតុម្មុខ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ អ្នកសារព័ត៌មានខ្មែរចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប បានចូលរួមក្នុងពិធីនេះ និងបានទស្សនាខ្សែភាពយន្តឯកសារចិនបញ្ចូលសម្លេងជាភាសាខ្មែរដែលចាក់បញ្ចាំងដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំណងជើងថា “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន”។កម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍៖ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥_fororder_139630602_1835189509969221_5572774679289520792_o

 

 ​  ឯកឧត្ដម Wang Wentian បានថ្លែងសុន្ទរកថាលើកឡើងថា ការផ្លាស់ប្ដូរវប្បធម៌និងសិល្បៈរវាងចិននិងកម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនងនិងចំណងមិត្តភាពដ៏ អស្ចារ្យសម្រាប់ប្រជាជនទាំងពីរប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិននិងកម្ពុជា បានស្វាគមន៍ជាមួយឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។ ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ ត្រូវបានក្លាយជាគម្រោងសកម្មភាពមួយសម្រាប់ការលើកកម្ពស់កិច្ចផ្សារភ្ជាប់ដួងចិត្តនៃប្រជាជនទាំងពីរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះគឺជាលើកទី៥ហើយនៃព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ដោយសង្ឃឹមថាខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ទេ តែក៏ជួយលើកកម្ពស់វប្បធម៌និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ផងដែរ។កម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍៖ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥_fororder_140218960_1835189686635870_3777403380908509465_o
 
​​​​​​​ ​​​​​​   ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានលើក ឡើងក្នុងសុន្ទរកថាបើកផងដែរថា បួនឆ្នាំកន្លងមកព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះកររាល់ការដាក់បញ្ចាំងភាពយន្តចិនខ្មែរនៅតាមតំបន់នានាក្នុងរាជធានីខេត្តក្រុងនីមួយៗ។ អ្វីដែលអាចទាក់ទាញធ្វើឱ្យប្រជាជនខ្មែរ យើងនិយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសយើងទាំងពីរមានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោតក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងនេះក៏ជាមូលហេតុដែលធ្វើឱ្យខ្សែភាពយន្តក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូកម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍៖ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥_fororder_141697114_1835189629969209_2567470243825290919_oលចិត្ត និងគាំទ្រយ៉ាងខ្លាំង។ ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន- កម្ពុជាដ៏ឆ្នើម” នេះ គឺជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិនកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។
 
​ ​ ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើមដែលរួមមានខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិនបញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នកក្លាហានដំបងបិសាច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង “ម្ចាស់របាំងមុខ” ជាដើម។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើមនៅតាមបណ្ដារាជធានី ខេត្ត និងក្រុងនានាដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
 ​ ​​គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕
អ្នកបកប្រែ:孔思琦
ប្លុកពិសេស