李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន​ ៖ ប្រទេស​ចិន​មិន​ទទួល​ស្គាល់​ ហើយ​ក៏គ្មាន​បំណង​ចង់​ចុះ​ហត្ថលេខា​ឬ​អនុម័ត​លើ​ “សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធនុយគ្លេអ៊ែរ​”នោះ​ទេ​

2021-01-23 16:34:49

       ជុំវិញ​បញ្ហាពាក់ព័ន្ធ​នឹង​ការ​ចូល​ជា​ធរមាន​នៃ​ “សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់អាវុធ​​នុយគ្លេអ៊ែរ​ ” លោក​ស្រី​HuaChunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី​ ២២ ខែ​មករា​ថា​ ​ប្រទេស​ចិន​មិន​ទទួល​ស្គាល់​ ហើយ​ក៏គ្មាន​បំណង​ចង់​ចុះ​ហត្ថលេខា​ឬ​អនុម័ត​លើ​ “សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយគ្លេអ៊ែរ​”នោះ​ទេ​ ។ ភាគីចិន​បានគូស​​បញ្ជាក់​ថា​ សន្ធិសញ្ញា​នេះ​មិន​អាច​ឆ្លុះ​បញ្ចាំង​ហើយ​ក៏​មិន​អាច​ក្លាយ​ជា​ច្បាប់​អន្តជាតិបាន​​ដែរ​ ដូចនេះ​គ្មាន​ប្រសិទ្ធភាពខាង​​ផ្លូវច្បាប់ចំពោះប្រទេសដែល​​មិន​ចូលរួម​ជាមួយ​សន្ធិសញ្ញា​នេះ​ទេ​ ។

       លោកស្រី​HuaChunying បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​បន្ត​ចូលរួម​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ស្តីពី​ការ​កាត់​បន្ថយ​សព្វាវុធនុយគ្លេអ៊ែរ​និង​បញ្ហាពាក់ព័ន្ធ​ក្រោម​ក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​ទី​មួយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កិច្ច​ចរចាស្តីពីការ​កាត់​បន្ថយ​សព្វាវុធ​ ដំណើរពិនិត្យ​ពិភាក្សា​លើ​«សន្ធិសញ្ញា​មិន​រីកសាយភាយ​​អាវុធនុយគ្លេអ៊ែរ​ »​ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​នុយគ្លេអ៊ែរចំនួន​​ ៥ ជាដើម​ ជំរុញ​ដំណើរ​កាត់បន្ថយ​សព្វាវុធ​នុយគ្លេអ៊ែរ​តាមវិធានការ​ជាក់ស្តែង​ប្រកប​ដោយវិចារណញ្ញាណនិង​​មាន​ប្រសិទ្ធភាព​ ធ្វើ​កិច្ច​ខិត​ខំប្រឹងប្រែង​ជា​បន្តបន្ទាប់​ដើម្បី​គាំពារ​តុល្យភាព​និង​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ​លើ​សកលលោក​​ ក៏​ដូច​ជា​កសាង​ពិភពលោក​ដែល​គ្មាន​អាវុធនុយគ្លេអ៊ែរផងដែរ​ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស