李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មាន​សំខាន់​ៗ

2021-01-23 16:39:21 cri

លោក​ ស៊ី​ ជីនភីង ប្រធាន​រដ្ឋ​ចិន​ផ្ញើសារអបអរសាទរ​ជូន​ចំពោះ​លោក​Touadéra ​ប្រធានាធិបតី​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ។

លោក​ លី ​ខឺឈាង​ ធ្វើ​ជា​អធិបតីនៃ​កិច្ចប្រជុំ​សន្ទនា​ជា​មួយ​​អ្នក​ជំនាញ​​និង​សហគ្រិន​​ដើម្បី​ប្រមូល​មតិ​យោបល់និងសំណើ​អំពីរបាយការណ៍ការងាររដ្ឋាភិបាលនិងកម្មវិធី​នៃ​ផែនការ ៥ ឆ្នាំទី ១៤។

ប្រទេស​ចិន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បង្ការ​ជំងឺឆ្លង​ពី​សត្វ​  ដើម្បី​បង្កើត​របាំងផ្លូវ​ច្បាប់​សម្រាប់​​ការពារ​​សន្តិសុខ​សុខាភិបាល​សាធារណៈ។

នាយករដ្ឋមន្រ្តី​អង់គ្លេស​ថ្លែងថា​ វីរុស​កូវីដ​១៩​ដែល​បំប្លែង​ខ្លួន​ថ្មី​ដែលបាន​​លេចចេញ​នៅ​ប្រទេស​អង់គ្លេស​មាន​លទ្ធភាព​អាច​នឹង​បណ្តាល​ឱ្យ​មាន​អត្រា​ស្លាប់​កាន់​តែ​ខ្ពស់​។

ក្រសួង​ការបរទេស​ចិន​បង្ហាញថា​ ប្រទេស​ចិន​មិន​ទទួល​យក​ ហើយ​ក៏គ្មាន​បំណង​ចុះ​ហត្ថលេខាឬ​អនុម័ត​លើ​”សនិ្ធសញ្ញា​ហាម​ឃាត់​អាវុធ​នុយគ្លេអ៊ែរ​”នោះ​ទេ។

ប្រទេស​រុស្ស៊ី​សំដែងការ​អបអរ​ស្វាគមន៍ចំពោះការសំដែង​របស់សហរដ្ឋអាមេរិក​​​អំពី​ការ​ពន្យារពេល«សន្ធិសញ្ញា​ថ្មីស្តីពីការ​កាត់​បន្ថយ​​អាវុធយុទ្ធ​សាស្រ្ត​​»​​ ។

ការអភិវឌ្ឍ​នៃបុព្វហេតុកម្មសិទ្ធិបញ្ញារបស់ប្រទេស​ចិនក្នុង​​ឆ្នាំ​២០២០​បាន​ឡើងដល់​​​កម្រិត​​​ថ្មី​ទៀត​ ​សមត្ថភាពស្នើ​សុំ​កម្មសិទ្ធិបញ្ញានៅ​បរទេសរបស់​សហគ្រាស​ចិនមានភាព​កាន់តែ​ខ្លាំង​ឡើង​ ។

អ្នកបកប្រែ:李展精
ប្លុកពិសេស