姚詩婭
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនធ្វើវិសោធនកម្មច្បាប់បង្ការជំងឺឆ្លងសត្វ ដើម្បីបង្កើតរបាំងផ្នែកច្បាប់ដល់សន្តិសុខសុខាភិបាលសាធារណៈ

2021-01-23 16:18:12 cri

    ​​នៅល្ងាច្ងៃទី២២ ខែមករា  គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែល​ជា​ស្ថាប័ននីតិប្បញ្ញត្តិចិនបានធ្វើការ​បោះឆ្នោតនិងអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនៃច្បាប់បង្ការជំងឺឆ្លងសត្វ។  មតិសាធារណៈសម្គាល់ឃើញថា ច្បាប់ថ្មីដែលនឹងចូល​ជា​ធរមាន​ចាប់​ពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ខាងមុខនេះ នឹងអាចផ្តល់​ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការធ្វើ​ឱ្យ​មាន​សុក្រឹតភាព​និងពង្រឹងថែមទៀត​នូវ​សន្តិសុខ​សុខាភិបាលជាសធារណៈ។  

    តាមស្ថិតិ​បានឱ្យដឹងថា ជំងឺឆ្លងសត្វមានទំនាក់ទំនងយ៉ាងជិតស្នឹទ្ធជាមួយជំងឺឆ្លងមនុស្សជាតិ ដោយមានជំងឺឆ្លងសត្វចំនួន ៧០ ភាគរយអាចឆ្លងឱ្យមនុស្សជាតិ ហើយជំងឺឆ្លងមនុស្សជាតិបែបថ្មីចំនួន ៧៥ ភាគរយមានប្រភពដើមពីសត្វនោះដែរ។  លោក Yang ​heqing អនុប្រធានការិយាល័យច្បាប់សេដ្ឋកិច្ចនៃគណៈកម្មការ​ការងារច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់បង្ការជំងឺឆ្លងសត្វលើកនេះគឺមានសារៈសំខាន់ក្រៃលែង​ចំពោះការគ្រប់គ្រងជំងឺឆ្លងសត្វ និងការធានាសន្តិសុខ​សុខាភិបាលសាធារណៈ ៕

អ្នកបកប្រែ:姚詩婭
ប្លុកពិសេស