李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​រុស្ស៊ី​សំដែង​អាកប្បកិរិយា​ស្វាគមន៍ចំពោះ​ការ​ពន្យារពេល«សន្ធិសញ្ញាថ្មីស្តីពីការ​កាត់​បន្ថយ​​អាវុធយុទ្ធ​សាស្រ្ត​​»​របស់​សហរដ្ឋអាមេរិក​

2021-01-23 16:38:27 cri

លោក​ Dmitri Peskov លេខាធិការ​សារព័ត៌មានប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែងកាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ថា​ ​វិមាន​ Kremlin សំដែង​ការ​ស្វាគមន៍ចំពោះ​ឆន្ទៈនយោបាយនៃ​ការ​ពន្យារពេល​«សន្ធិសញ្ញាថ្មីស្តីពីការ​កាត់​បន្ថយ​​អាវុធយុទ្ធ​សាស្រ្ត​​»​របស់​សហរដ្ឋអាមេរិក​ តែ​លោកបាន​សម្គាល់​ថា​ អ្វីទាំងអស់គឺអាស្រ័យលើព័ត៌មានលម្អិតនៃការលើក​ឡើង​របស់សហរដ្ឋអាមេរិក ។ លោក​មិន​ច្បាស់​លាស់​ថា​តើសហរដ្ឋអាមេរិក​បាន​លើកឡើងនូវ​​ឯកសារ​ជា​លាយ​លក្ខអក្សរ​តាម​រយៈ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ហើយ​ឬ​នៅ​ បច្ចុប្បន្ន​ ប្រទេស​រុស្ស៊ី​នៅ​មិន​ទាន់ ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអត្ថាធិប្បាយលើប្រធានបទនេះទេ។

សេតវិមាន​សហរដ្ឋអាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១​ខែ​មករា​ថា​  សហរដ្ឋអាមេរិក​កំពូង​ស្វែងរក​ធ្វើ​ឱ្យ​«សន្ធិសញ្ញាថ្មីស្តីពីការ​កាត់​បន្ថយ​​អាវុធយុទ្ធ​សាស្រ្ត​​»​រវាង​សហរដ្ឋអាមេរិ​ក​និង​រុស្ស៊ី​ដែល​ជិត​ផុត​កាល​កំណត់​ឱ្យ​ពន្យារពេល​៥ឆ្នាំ​  ។ លោក Joseph Biden ​ប្រធានាធិបតីសហរដ្ឋអាមេរិក​សម្គាល់​ថា​ជារហូត​​«សន្ធិសញ្ញាថ្មីស្តីពីការ​កាត់​បន្ថយ​​អាវុធយុទ្ធ​សាស្រ្ត​​»​សមស្រប​នឹង​ផល​ប្រយោជន៍​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​ ខណៈពេល​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ស្ថិត​នៅ​ទំនាក់​ទំនង​ប្រឆាំង​គ្នា​នាពេល​បច្ចុប្បន្ន​ ការ​ពន្យារ​ពេលកិច្ច​ព្រម​ព្រៀង​នេះ​មាន​អត្ថន័យ​កាន់​តែ​លេចធ្លោ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស