鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន

2021-03-06 13:57:01

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន_fororder_1127174574_16149502380001n

ល្ងាច​ថ្ងៃទី ៥ ខែមីនា លោកស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ចូលរួម​ការពិភាក្សា​នៃ​គណៈប្រតិភូ​ភូមភាគស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង​នៃ​​​កិច្ចប្រជុំ​លើក​ទី​ ៤ នៃ​មហាសន្និបាតសភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ ​។ ​បន្ទាប់ពី​​សមាជ​បក្ស​កុម្មុនិស្ត​ចិន​លើកទី១៩​មក ​​នេះជា​លើកទី៤ហើយដែល​លោកស៊ីជីនភីង​បាន​ចូលរួម​ក្នុង​ការពិភាក្សា​នៃ​​គណៈប្រតិភូ​តំណាងរាស្ត្រ​​ម៉ុងហ្គោលី​ខាង​ក្នុង។​

​លោកបាន​គូសបញ្ជាក់​​ថា​  ​ត្រូវ​អនុវត្ត​ទស្សនៈ​អភិវឌ្ឍន៍​ថ្មីឱ្យបាន​ត្រឹមត្រូវ ​និង​គ្រប់ជ្រុងជ្រោយ​។ ត្រូវផ្តោតសំខាន់លើការងារ​ធំៗ​ទាំងពីរ ពោលគឺ​បន្តពង្រឹង​សាមគ្គីភាព​រវាងជនជាតិ​ ​និងការសិក្សា​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​បក្ស​កុម្មុយនិស្ត​។ ត្រូវ​ការពារ​អេកូបរិស្ថានរបស់​​​ម៉ុងហ្គោលី​ខាង​ក្នុងឱ្យ​បាន​ល្អ​។ ​បន្ត​ប្រកាន់ខ្ជាប់​​គំនិត​ដែលថា​ទឹកស្អាតភ្នំបៃតុង​ជា​ភ្នំមាស​និង​ភ្នំ​ប្រាក់​ ​បន្ត​ដើរតាមមាគ៌ា​អភិវឌ្ឍន៍​បៃតុង​ដែល​ចាត់ទុក​ការការពារ​បរិស្ថាន​ជា​អាទិភាព​ដោយ​ម៉ឺងម៉ាត់​មិន​ងាករេ​។ ​ត្រូវ​បង្កើន​ការគ្រប់គ្រង​ចម្រុះ​ចំពោះ​ការបំពុល​ខ្យល់កាអាស ​ទឹក​និង​ដីធ្លី ​​បន្ត​កែសម្រួល​បរិស្ថាន​ក្នុងទីក្រុងនិង​ជនបទ​។​ លើក​កម្ពស់​សមទ្ធិភាពនៃការ​​ប្រើប្រាស់​ថាមពល​ ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដែលប្រើ​ថាមពល​ស្អាត។​

 

លោកបាន​សង្កត់ធ្ងន់ថា​  ​ការទទួលស្គាល់​ផ្នែក​វប្បធម៌​​ជា​ឫសគល់​នៃ​សាមគ្គីភាព​រវាង​ជនជាតិ​ ​និងជាព្រលឹង​នៃ​​សុខដុមរមនា​នៃ​ជនជាតិ​។ ​ដូចនេះ​ត្រូវ​យកចិត្តទុកដាក់​​ផ្សព្វផ្សាយ​ជាទូទៅ​ឱ្យ​ចេះ​ប្រើ​អក្សរ​ចេះនិយាយ​ភាសា​ដែល​ត្រូវបាន​ប្រើប្រាស់​ទូទៅ​ក្នុង​ប្រទេស​ ​ដោយ​ប្រើ​សៀវភៅ​បង្រៀន​និង​សិក្សា​ដែល​ចងក្រងជាឯកភាពដោយ​រដ្ឋាភិបាល​៕​​

 

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន_fororder_2021030605560763172

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន_fororder_2021030605560766023

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន_fororder_1127174574_16149502379941n

លោកស៊ីជីនភីងបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័តម៉ុងហ្គោលីខាងក្នុងជាលើកទី៤ដើម្បីពិភាក្សាអំពីការការពារអេកូបរិស្ថាននិងសាមគ្គីភាពរវាងជនជាតិជាមួយតំណាងប្រជាជន_fororder_2021030605560667507

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស