ថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ជាខួប១ឆ្នាំនៃការបើកក្រុងវូហានឡើងវិញ។ ឆ្នាមំ២០២០ ជំងឺកូវីដ១៩បានផ្ទុះរាលដាលពេញក្រុងវូហាន។ ដើម្បីបង្ការកុំឱ្យជំងឺនេះឆ្លងរាតត្បាតថែមមួយកម្រិតទៀត ក្រុងវូហានបានបិទច្រកចេញទាំងអស់ចាប់ពីថ្ងៃទី ២៣ ខែមករាឆ្នាំ២០២០។ ក្រោយពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អស់រយៈពេល ៧៦ ថ្ងៃ ក្រុងវូហានបានគ្រប់គ្រងជំងឺឆ្លងទាំងស្រុង។ នៅវេលាម៉ោង០ថ្ងៃទី ៨ ខែមេសាឆ្នាំ២០២០ ក្រុងវូហានបានដកវិធានការបិទ ច្រកចេញជាផ្លូវការ។ រយៈពេលមួយឆ្នាំកន្លងផុតទៅហើយ ក្រុងវូហានដែលជាទីក្រុងវីរជន មិនត្រឹមតែបានវិលទៅរកភាពរុងរឿងដូចដើមប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍក្នុងល្បឿនគួរឱ្យភ្ញាក់ផ្អើលទៀតផង។ ពេលនេះ សូមរំលឹកឡើងវិញពីដំណើរស្តារឡើងវិញនៃក្រុងវូហានតាមរយៈបណ្តុំរូបភាពដូចខាងក្រោម៖