李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវានេសាទជប៉ុនបង្ករឿងហេតុនៅលំហសមុទ្រកោះDiaoyu ភាគីចិនដាស់តឿនឱ្យជប៉ុនបង្កើនការគ្រប់គ្រងផ្ទៃក្នុង

2021-04-17 14:48:41

       កាលពី​ថ្ងៃទី​ ១៦ ខែ​មេសា​ លោក​ZhaoLijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំ​​ថា​ កាលពី​ពេល​ថ្មីៗនេះ​ ភាគីជប៉ុនបានបណ្តែត​​​បណ្តោយ​​នាវានេសាទ​ដែល​មិន​ស្គាល់​អត្តសញ្ញាណទៅបង្ករឿង​ហេតុនៅ​​លំហ​សមុទ្រ​កោះ​Diaoyu ប្រទេស​ចិន​ជាប់រហូត​​ ភាគីចិន​សូម​ដាស់​តឿន​យ៉ាង​តឹងរ៉ឹងឱ្យជប៉ុន​គោរព​គំនិត​ឯកភាពរួម​​នៃគោលការណ៍​ ៤​ ចំណុច​រវាង​ចិននិង​ជប៉ុន​ ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​បង្កើន​ការគ្រប់គ្រង​ផ្ទៃក្នុង​​​ សំដៅ​ចៀសវាង​កុំឱ្យ​ស្ថានការណ៍​កាន់តែអាក្រក់​​​ទៅ​ៗ ។

       សូមបញ្ជាក់ថា តាមការផ្សាយដំណឹង​របស់ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុន​ឱ្យ​ដឹង​ថា​ កាលពីពេលថ្មីៗកន្លងទៅនេះ​ នាវានេសាទជប៉ុន​បាន​ត្រូវនាវា​ឆ្មាំសមុទ្រចិនបណ្តេញ​ឱ្យ​ចេញពី​លំហសមុទ្រ​កោះ​Diaoyu ជា​ច្រើន​លើក​ ។ លើ​បណ្តាញអ៊ីនធើណែត​ជប៉ុន​នៅ​មានគេ​​ខមិន​ស្នើឱ្យ​នាវានេសាទ​ជប៉ុនទៅ​​​បុក​ជា​មួយ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ក្នុង​​ចេតនាអាក្រក់​ ហើយ​បាន​បំផ្លើស​ថាភាគី​ចិនជា​ភាគី​​បង្ករឿង​ហេតុ ​ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍កាន់តែ​តាន​តឹង​ ក្នុង​ន័យ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​និង​អាមេរិក​បង្កើន​ការ​ចាត់​វិធានការ​នៅ​កោះ​Diaoyuនៃ​​«សន្ធិសញ្ញា​ការពារ​សន្តិសុខ​រវាង​ជប៉ុន​និ​ងអាមេរិក​ »ក្នុង​ខណៈពេលដែល​ថ្នាក់ដឹកនាំ​ជប៉ុន​​​បំពេញទស្សនកិច្ច​​នៅអាមេរិក ៕

អ្នកបកប្រែ:李慶莉
ប្លុកពិសេស