王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍ដល់កម្មាភិបាលវ័យក្មេង៖ ពង្រឹងជំនឿចិត្តនិងឧត្តមគតិ មានភាពស្មោះត្រង់ចំពោះបក្ស

2021-09-02 10:41:10 cri

       ពិធីបើក​វគ្គបណ្តុះបណ្តាល​កម្មាភិបាលវ័យក្មេងនិង​​វ័យកណ្តាលឆ្នាំសិក្សា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​ ២០២១ នៃ​សាលាបក្សរបស់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន​បានប្រារព្ធធ្វើ​កាលពីថ្ងៃទី ​១​ខែកញ្ញា។​ លោក​ Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​សុន្ទរកថាគន្លឹះ​ក្នុង​ពិធីបើកថា​ ​តាំងពីបក្សកុម្មុយនិស្តចិនបាន​បង្កើត​ឡើង​អស់រយៈពេល​ ​១០០ ​ឆ្នាំមក ​គឺជា​បក្ស​ដែល​មាន​ឧត្តមគតិឧដុង្គឧត្តម​និង​មានជំនឿចិត្ត​ដ៏រឹងមាំ​ជាប់រហូត​មក​។ ​ឧត្តមគតិ​​​និង​ជំនឿចិត្ត​នេះ​ គឺ​ជំនឿម៉ាក្សនិយម​ ​ឧត្តមគតិ​កុម្មុយនិស្តនិយម​ ​និង​ឧត្តមគតិ​រួម​ស្តីពី​សង្គមនិយម​ដែលប្រកបដោយលក្ខណៈពិសេស​ចិន​។​ ​កម្មាភិបាល​វ័យក្មេងត្រូវ​ចងចាំ​ថា​ ​ការ​ពង្រឹងឧត្តមគតិ​និង​ជំនឿងចិត្ត​ជា​មេរៀនពេញមួយ​ជីវិត​។​ ​មាន​ឧត្តមគតិនិង​ជំនឿចិត្ត​ដ៏រឹងមាំ​ទើប​អាច​មានភាពស្មោះត្រង់​ចំពោះបក្ស​​។​

      លោក​ Xi Jinping បាន​គូសបញ្ជាក់ថា​ ​អោយតែរឿង​ដែលមានអំណោយផលដល់​បក្ស​និង​ប្រជាជន​ កម្មាភិបាលជាសមាជិកបក្ស​ត្រូវហ៊ាន​ធ្វើ​និង​យ៉ាង​ដាច់ខាត។​ ​ត្រូវ​គាំពារផល​ប្រយោជន៍អធិបតេយ្យភាព​ជាតិ​ ​សន្តិសុខ​និង​ផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ​ដោយ​ឆន្ទៈមុតមាំ​ដែល​ពីមុនពុំធ្លាប់មាន។ កម្មាភិបាល​ត្រូវ​តែ​គោរពនិងកោតខ្លាចច្បាប់​ ​ត្រូវ​តម្កល់ទុក​បក្ស​និង​ប្រជាជន​ក្នុងឋានៈខ្ពស់​បំផុត​ជាប់រហូត​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស