李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកBiden ប្រធានាធិបតីអាមេរិក

2021-09-10 15:29:22

លោក​ស៊ីជីនភីង​​ ប្រធានរដ្ឋ​ចិនបាន​​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​Biden ​ប្រធានាធិបតី​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា​តាម​ការ​ណាត់​ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​មតិយោបល់​ជា​លក្ខណៈយុទ្ធសាស្ត្រ​ដោយ​​ស្មោះ​ត្រង់ស៊ីជម្រៅ​និង​ទូលំទូលាយ​ជុំវិញ​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក​និង​បញ្ហា​ដែល​ភាគីទាំងពីរ​យកចិត្ត​ទុកដាក់​ដូច​គ្នា​ ។

ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា​ ពេល​បច្ចុប្បន្ននេះ​ សហគមន៍​អន្តរជាតិ​កំពុង​ជួប​បញ្ហា​លំបាក​រួម​ជាច្រើន​ ហេតុនេះ​ ចិននិង​អាមេរិក​គួរ​តែ​មានចក្ខុវិស័យ​វែង​ឆ្ងាយ​​ និង​មាន​ទំនួល​ខុសត្រូវ​  បន្តដើរ​ឆ្ពោះ​ទៅមុខដោយ​ប្រកាន់ខ្ជាប់​​​គំនិត​យុទ្ធសាស្ត្រ​និង​គោល​នយោបាយ​ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​ចិននិង​អាមេរិក​ឱ្យ​វិល​ត្រឡប់​ទៅកាន់​ផ្លូវ​អភិវឌ្ឍន៍​យ៉ាង​ត្រឹមត្រូវ​និង​មាន​ស្ថិរភាព​ក្នុង​ពេល​ឆាប់ៗ ក្នុងន័យ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃប្រទេស​នានាលើពិភពលោក ។

ជាការ​ឆ្លើយ​តប​ លោក​Biden បាន​ថ្លែង​ថា​ ពិភពលោក​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ ទំនាក់ទំនង​រវាង​អាមេរិកនិង​ចិន​ជា​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​សំខាន់​បំផុតមួយ​លើ​ពិភពលោក​  ។ និន្នាការ​នៃ​ទំនាក់ទំនង​អាមេរិក​និង​ចិននឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អនាគត​នៃ​ពិភពលោក​  ។ ហេតុនេះ​ ភាគី​អាមេរិក​មាន​ឆន្ទៈរួម​សហការ​ជាមួយ​ភាគី​ចិន​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​ដោយ​ស្មោះ​ត្រង់​និង​កិច្ច​សន្ទនា​ប្រកបដោយ​លក្ខណៈស្ថាបនា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​អាមេរិកនិង​ចិន​វិល​ត្រឡប់​ទៅកាន់​ផ្លូវ​អភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ​វិញ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស