李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ពាណិជ្ជកម្ម​ចិន​ ៖ ខិតខំប្រឹងប្រែង​គាំទ្រ​ការ​កសាង​តំបន់សហប្រតិបត្តិការ Qianhai និង​ Hengqin ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាងតំបន់​​ចិន​ដីគោក​ជាមួយ​តំបន់​​​ចិន​ហុងកុង​​និង​ម៉ាកាវ​

2021-09-10 14:40:36

កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា​ លោកស្រី​ShuJueting អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​ជា​ប្រចាំ​នៃ​ក្រសួង​ពាណិជ្ជកម្មចិន​ថា​ ក្រសួង​ពាណិជ្ជកម្ម​ចិន​នឹង​ខិត​ខំប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​កម្រិត​សេរីភាព​ផ្នែក​ពាណិជ្ជកម្ម​សេវាកម្ម​នៅ​មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវតាមរយៈផែនការ​CEPA និង​​ផ្តល់​កិច្ច​សម្រួល​ដល់​អ្នក​ក្រុង​ហុងកុងនិង​ម៉ាកាវដែល​ធ្វើ​អាជីវកម្មគ្រប់វិស័យ​នៅ​តំបន់​Qianhaiនិង​Hengqin  ​ក្នុង​ន័យ​ដើរ​តួនាទី​នៃ​​ឧត្តមភាពក្នុង​​តំបន់​ និង​ធ្វើ​ឱ្យមានភាពកាន់តែស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​រវាង​ក្វាងទុង-ហុងកុង-ម៉ាកាវ ។ ដោយឡែក ក៏នឹង​គាំទ្រ​​តំបន់សហប្រតិបត្តិការ ​Hengqin​ ដាក់​ចេញ​វិធានការ​ថ្មី​មួយ​ចំនួន​ប្រកបដោយ​ការច្នៃប្រឌិតថ្មីដែល​សំដៅ​ចំពោះ​តំបន់​ម៉ាកាវ​ដើម្បី​ធ្វើឱ្យមានភាព​ស៊ីជម្រៅ​នូវ​កំណែទម្រង់និងការបើកទូលាយ  ព្រមទាំង​គាំទ្រតំបន់សហប្រតិបត្តិការ Qianhai ក្នុងការ​កសាង​មជ្ឈមណ្ឌល​បើកទូលាយ​កម្រិតខ្ពស់​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​​រវាងតំបន់​​ចិន​ដីគោក​ជាមួយ​តំបន់​​​ចិន​ហុងកុង​​និង​ម៉ាកាវ​​ឱ្យឡើង​ដល់​កម្រិត​ថ្មីមួយ​ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស