王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីរុស្ស៊ីនិងអ៊ីរ៉ង់ជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាផ្សេងទៀត

2022-01-20 11:00:28

ថ្ងៃទី ១៩ ខែមករា លោក ពូទីនប្រធានាធិបតីរុស្ស៊ីបាន​បើកធ្វើ​កិច្ច​ជំនួប​ជាមួយ​​លោក រ៉ាហ៊ី ប្រធានាធិបតីអ៊ីរ៉ង់​ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅ​ក្រុងមូស្គូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី​និងបញ្ហា​សំខាន់ៗលើ​អន្តរជាតិ​និងក្នុង​តំបន់ ។ 

​តាមដំណឹង​ដែលចេញផ្សាយដោយ​​គេហទំព័រវិមានក្រឹមឡាំង លោក ពូទីន បានថ្លែងថា ​ប្រទេស​រុស្ស៊ី​និងអ៊ីរ៉ង់កំពុងអនុវត្តគម្រោងធំៗមួយចំនួន​និងធ្វើសហប្រតិបត្តិការលើវិស័យជាច្រើន។ ភាគីរុស្ស៊ីសង្ឃឹមថា នឹងស្វែងយល់ពីជំហររបស់ភាគីអ៊ីរ៉ង់លើបញ្ហាដូចជាអាហ្វហ្គានីស្ថាន​និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម​​តាមរយៈកិច្ចជំនួបលើកនេះ ។ ​លោក ​រ៉ាហ៊ី​ បាន​ថ្លែងថា អ៊ីរ៉ង់រីករាយ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព​និងគ្រប់​​ជ្រុងជ្រោយ​​ជាមួយ​រុស្ស៊ី ។ អ៊ីរ៉ង់​និងរុស្ស៊ីអាចបង្កើនកិច្ចសហប្រតិបត្តិការនិង​សម្របសម្រួលផ្នែក​​ប្រឆាំងនឹងសកម្មភាពឯកតោភាគីរបស់​ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស